ក្រោយប៉ះទង្គិចគ្នាយប់ឆ្លងឆ្នាំ គ្រោងបាតុកម្មធំទៀត
ក្រុងហុងកុង ៖ ក្រោយបាតុកម្មនាយប់ឆ្លងឆ្នាំ ជាមួយការប៉ះទង្គិចគ្នាជាមួយប៉ូលិសមក ពួកអ្នករៀបចំបាតុកម្មសិ្នទ្ធប្រជាធិបតេយ្យហុងកុងនិយាយថា បាតុកម្មធំមួយត្រូវធ្វើនារសៀលថ្ងៃទី១មករា។ អ្នករៀបចំអំពាវនាវឲ្យមានការចូលរួមច្រើនបំផុត។
មុនពាក់កណ្ដាលយប់ថ្ងៃឆ្លងឆ្នាំបន្តិច បាតុករច្រើនពាន់នាក់ បានប្រមូលផ្ដុំគ្នាក្នុងក្រុងហុងកុង ពិសេសនៅតំបន់ទល់មុខមាត់សមុទ្រVICTORIA HARBOUR និងក្នុងសង្កាត់LAN KWAI FONG។ ពួកគេនាំគ្នារាប់ថយក្រោយដើម្បីឆ្លងឆ្នាំចូលឆ្នាំថ្មី២០២០ ហើយក៏នាំគ្នាស្រែកពាក្យថាចូររំដោះហុងកុង បដិវត្តន៍នាពេលនេះ។
បន្ទាប់មកពួកគេនាំគ្នាបើកភ្លើងទូរស័ព្វបង្កើតជាសមុទ្រពន្លឺមួយ។ ចំណែកបាតុករក្រុមតូចៗបានប្រមូលផ្ដុំគ្នា ក្នុងសង្កាត់MONG KOKដែលនៅទីនោះពួកគេបានដុតរបាំងនានា។ប៉ូលិសបានប្រើជាលើកដំបូងក្នុងឆ្នាំ២០២០ឧស្ម័នបង្ហូរទឹកភ្នែកលើពួកបាតុករ។
នាថ្ងៃទី៣១ធ្នូបាតុករច្រើនពាន់នាក់ បានកាន់ដៃគ្នា ធ្វើជាច្រវ៉ាក់មនុស្សប្រវែងច្រើនគីឡូម៉ែត្រ កាត់តាមវិថីនានានៃទីក្រុង។ នាវេលាល្ងាចប៉ូលិសបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកបាតុករក្រុមតូចៗ ក្នុងសង្កាត់MONG KOK។ ការបាញ់កាំជ្រួចដ៏ធំជាប្រពៃណីយប់ថ្ងៃឆ្លងឆ្នាំនៅហុងកុងបានត្រូវលុបចោល៕