ខឹងខ្លាំងពេលវឹងប្រេីកាំបិតផ្គាក់កាប់លេីជនរងគ្រោះបណ្តាលឱ្យរងរបួសនៅស្រុកភ្នំព្រឹកត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់
នៅថ្ងៃ សុក្រ ៤កេីតខែជេស្ឋឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះឡុង វុទ្ធី ហៅ វុធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(មុខរបរកម្មករ)មកកាន់អធិការដ្ឋាននគបាលស្រុកដេីម្បីសាកសួរដោយដកហូតកាំបិតផ្គាក់ចំនួន០១។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃកេីតហេតុខាងលេីនាវេលាម៉ោងប្រមាណប្រមាណ១២និង០០នាទីនៅចំណុចអូរដំបង ស្ថិតក្នុងក្រុមទី ៩ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស( ប្រើកាំបិតផ្គាក់កាប់លេីជនរងគ្រោះ )កើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យ ខាងលេីបានយកកាំបិតផ្គាក់ ដងឬស្សី កាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ ចែម ហៅ រឿនភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសហេីយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេីយកមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយសារភាពថា មូលហេតុដែលខ្លួនប្រេីកាំបិតកាប់ទៅលេីជនងគ្រោះបែបនេះគឺដោយសារខ្លួនមានទំនាស់ពាក្យសំដី ជាមួយជនងគ្រោះក៏ផ្តេីមទៅជាកំហឹងនិងស្ថិតដោយក្នុងស្ថានភាពស្រវឹងផងទេីបប្រព្រឹត្តិបែបនេះ។
នៅពេលនេះនគរបាលស្រុកភ្នំព្រឹក បានកសាងសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាងមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ ៕