ខឹងមេការសំណង់មិនបើកលុយអោយ ប៉ុនប៉ងសម្លាប់កូនស្រីមេការ ដើម្បីរំសាយកំហឹង
នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣.០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុក បរកែវ ខេត្តរតនគិរី មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាដោយបុរសម្នាក់យកខ្សែរគោរឹតក ក្មេងស្រីបំរ៉ុងសម្លាប់ជនដៃដល់ ឈ្មោះ ជួន ធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្កំពង់ចាម។ បច្ចុប្បន្នរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នៈ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ធ្ងរ មិនបណ្ដាលអោយប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
តាមការឲ្យដឹងពីអធិការនគរបាលស្រុកបរកែវ បានឲ្យដឹងថា ជនសង្ស័យខឹងឪពុក ក្មេងស្រីរងគ្រោះ ជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្ម ទើបសម្រេចចិត្តយកខ្សែគោរិតករក្មេងស្រីសម្លាប់ចោល ជាការរំសាយកំហឹង។ ក្រោយពីទទួលបានព័ត៌មានពីមេភូមិប៉ាអរ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងវេនប្រចាំបញ្ជារ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំកិចុង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ។ ដោយមានការសម្របសម្រួលនិតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕