ខឹងហ្នឹងឪពុកមិ​នចូលស្ដីដណ្តឹងប្រពន្ធឲ្យខ្លួន ក៍ដុតផ្ទះបណ្ដាលអោយឆេះខូចខាតអស់ទាំងស្រុង

ខេត្តរតនគិរី​៖ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២​ វេលាម៉ោង​ ១៨:២៥​ នាទីយប់​ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី​ មានករណីគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះចំនួន​០១ខ្នង​ ផ្ទះទំហំ​ ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តា តែពុំមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអ្វីឡើយ ព្រោះម្ចាស់ទុកផ្ទះចោលស្នាក់នៅអចិន្ត្រៃយ៍ផ្ទះចំការ​ ។

ជនរងគ្រោះឈ្មោះ ឃិន សុភា ភេទ​ ប្រុស​ អាយុ​ ៤៦​ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ​ ។

មូលហេតុជនបង្ករឈ្មោះ​ ប៊ុន ឡេង ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)​ ដោយខឹងហ្នឹងឪពុកមិ​នស្ដីដណ្តឹងប្រពន្ធឲ្យខ្លួន ក៍ដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុង។

កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលត្រពាំងច្រេស បានសហការណ៍ជាមួយកម្លាំងជំនាញពន្លត់អគ្គីភ័យ នៃអធិការដ្ឋាន​នគរបាល​ស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុដើម្បីជួយសង្រ្កោះពន្លត់អគ្គីភ័យ​ និង​បាន​ប្រេីប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើរនិង៩០០០លីត្រ​ តែសង្គ្រោះមិនបាន​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online