ខុទ្ទកាល័យសម្តេចតេជោ និងស្នងការខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណក្រុមក្លែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ ឆបោក តេជំរិតទារប្រាក់ពីពីមន្ត្រីដែលត្រូវឡើងស័ក្ត និងតំណែងតួនាទី
(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទសារព័ត៍មានរួមគ្នាមួយ បង្ហាញប្រាប់សាធារណៈជននូវការបំបែកសំណុំរឿងក្តីយ៉ាងរសើបមួយ ដោយបង្ហាញមុខនិងអត្តសញ្ញាណជនល្មើសក្រុមក្លែងខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ពាក់ព័ន្ធនឹងករណីឆបោក ជម្រិតទារប្រាក់ពីមន្ត្រីដែលត្រូវដំឡើងស័ក្កិ និងឡើងតំណែងតួនាទីពីក្រសួង ស្ថាប័ន មន្ទីរ-អង្គភាព នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ដោយធ្វើឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។





