ខេត្តកំពតជាគោលដៅទាក់ទាញទេសចរណ៍ដ៏ពេញនិយមសម្រាប់ទេសចរជាតិ អន្តរជាតិ មកសម្រាកលំហែកម្សាន្តនាថ្ងៃឈប់សម្រាក

កំពត៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា រយៈពេល ០២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០) ភ្ញៀវទេសចរបានទៅកំសាន្តតាមគោលដៅទេសចរណ៏នានានៅខេត្តកំពតចំនួន ៧០.៧៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៧០.៣៨៣នាក់ និងភ្ញៀវបរទេសចំនួន ៤០៤នាក់។

ស្ថានភាពទូទៅមានសភាពល្អប្រសើរ ។ ជាមួយនេះដែរដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមការងារមន្ទីរទេសចរណ៏ខេត្តកំពតបានសហការជាមួយផ្នែកពាក់ពន្ធ័ ចុះជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៏ និងការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមរមណីយដ្ឋាន សហគមន៏ និងសេវាកម្មទេសចរណ៏នានាក្នុងខេត្តយ៉ាងសកម្ម ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online