ខ្មាន់កាំភ្លើងបាញ់សម្លាប់អង្គរក្សដូចគ្នាត្រូវបានសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួនបានហើយ 

ឃាតករដែលបានបា.ញ់សម្លា.ប់មិត្តរួមការងារកាលពីរសៀលថ្ងៃទី៥ខែកក្កដានៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឃាត់ខ្លួន នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នា២០២២ នៅចំណុចភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថាខ្មាន់កាំភ្លើង ឈ្មោះ អ៊ូ សុភី ភេទប្រុស មុខរបរជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តកណ្តាលបញ្ជូនទៅអោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online