ខ្លាំងមែន! វៀតណាមបញ្ជូនកូរ៉េ ១៨នាក់ទៅស្រុកវិញ ព្រោះមិនព្រមនៅដោយឡែក ១៤ថ្ងៃសិន
អាជ្ញាធរទីក្រុងដាណាង បានសម្រេចបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ទៅប្រទេសរបស់ខ្លួនវិញ ក្រោយពេលដែលពួកគេប្រកែកមិនព្រមនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។
/5e58b836417dd_1582872600_medium.jpg)
យោងតាមអាជ្ញាធរវៀតណាមឲ្យដឹងថា ជនជាតិកូរ៉េមួយក្រុមនេះធ្វើដំណើរមកពីទីក្រុងដែលផ្ទុះកូរ៉ូណាវីរុស Daegu។ អ្នកដំណើរទាំង ១៨នាក់នេះ ស្ថិតក្នុងចំណោម ៨០នាក់ដែលមកពីកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទក្នុងនោះមានថៃ ២នាក់, វៀតណាម ៥៨នាក់ និងកូរ៉េ ២០នាក់។ ជនជាតិកូរ៉េ ២នាក់ ត្រូវបានអនុញ្ញាតឲ្យបន្ដនៅទីក្រុងដាណាង ដោយសារពួកគេយល់ព្រមនៅដាច់ដោយឡែក ១៤ថ្ងៃ។ ជើងហោះហើរ បានចេញដំណើរនៅម៉ោង ១១:៥៥នាទីយប់ថ្ងៃអង្គារ ពីអាកាសយានដ្ឋានអន្ដរជាតិដាណាង ឆ្ពោះទៅកាន់ព្រលានយន្ដហោះអ៊ីនឈាន់ទីក្រុងសេអ៊ូល។
គួរឲ្យដឹងថា មកទល់ពេលនេះវៀតណាម បានផ្អាកជើងហោះហើរទាំងអស់មកពី និងឆ្ពោះទៅកាន់ទីក្រុង Daegu។ លើសពីនេះទៀត ទីក្រុងឬតំបន់ណាដែលមានរបាយការណ៍ពីការឆ្លង COVID-19 ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវៀតណាមដែរ៕
/5e58b836cfdbf_1582872600_medium.jpg)
ប្រភព៖ vnexpress ប្រែសម្រួល៖ http://news.sabay.com.kh/