គាត់ចង់ល្បីពេលនេះគាត់ល្បីហើយ! សមត្ថកិច្ចកំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុក(Khmer Shear)ដែលបានចុះផ្សាយព័ត៌មានមិនពិត

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 »

បន្ទាប់ពីទទួលបានពត៌មាន​ថាមានករណីចាប់ជំរិតម្ចាស់រថយន្ត​ ម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-4977 ម្ចាស់កម្មសិទ្ធឈ្មោះ ហួន​ ពុធធារី​ មានទីលំនៅផ្ទះលេខ284AE2Z ផ្លូវ93 សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ត្រូវបានគេចាប់ជំរិតនោះ សមត្ថកិច្ចបានចុះទៅជួបសាមុីខ្លួនដល់លំនៅដ្ឋាន​ និងរថយន្ត​ ហេីយគាត់បានបំភ្លឺថាគាត់ជាម្ចាស់រថយន្តហេីយពុំត្រូវបានគេចាប់ជំរិតដោយហ្វេសបុកខាងលេីចុះផ្សាយ
ឡើយ ហេីយសាមុីខ្លួនដែលជាម្ចាស់រថយន្តបានបញ្ជាក់យ៉ាងច្បាស់ថា « ការចុះផ្សាយនេះជាព័ត៌មានមិនពិត» ។

ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុកដែលបានចុះផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្កភាពចលាចល និងបង្កអសន្តិសុខដល់សង្គមជាតិផងដែរ ៕