គាស់លំនៅដ្ឋានលួចលួចយកទ្រព្យសម្បត្តិបានមួយថ្ងៃត្រូវប៉ូលីសឃាត់ខ្លួន
ក្រុងបាត់ដំបងៈនៅថ្ងៃសុក្រ ១៣កេីត ខែអាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ខែ កក្កដា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំធ្វេីការស្រាវជ្រាវនិងបង្ក្រាបករណី(លួចមានស្ថានទម្ងន់ទោស)គាស់លំនៅដ្ឋានលួចទ្រព្យសម្បត្តិមួយករណីក្នុងបទល្មេីសជាក់ស្តែងនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយសម្រេចឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ រិទ្ធ សំផាន ហៅ ពាវ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វេីការដកហូតបាន៖


១-ម៉ូតូម៉ាកZoomer-x ពណ៌ស-ក្រហម ចំនួន01គ្រឿង
២-ឡេបថប ចំនួន02គ្រឿង
៣-កូនសោរទ្វារចំនួនមួយចង្កោម
៤-កូនសោរម៉ូតូចំនួន 17កូន
៥-កាតគ្រីម៉ូតូចំនួន 07
៦-កាតគ្រីឡានចំនួន 01
៧-សៀវភៅធនាគារចំនួន 01
៨-លិខិតឆ្លងដែនចំនួន 01
៩-កាតអេសុីលីដាចំនួន 02
១០-កាតសុីអាយអុឹមប៊ីចំនួន 01
១១-មេម៉ូរី ចំនួន 01
១២-ធុងហ្គាស ចំនួន01
១៣-បំពង់ទីប ប្រវែងប្រហែល2ម៉ែត្រ ចំនួន01
សូមជម្រាបជូនថា កាលពីថ្ងៃទី02ខែ កក្កដាឆ្នាំ២០២០នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះសុិន ស្រីសក្តិ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី១៩ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណធ្វេីសកម្មភាពគាស់លំនៅដ្ឋានចូលលួចយកទ្រព្យសម្បត្តិមួយចំនួនដូចខាងលេី។
បន្ទាប់ពីទទួលបាននូវព្រឹត្តិហេតុនេះតាមរយ:ជនរងគ្រោះឯកឧត្តម ស្នងការបានដាក់បទបញ្ជាជាបន្ទាន់ដល់ផែនជំនាញនិងអធិការនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវលេីករណីនេះរហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ សមត្ថកិច្ចបានបង្រ្កាបឃាត់ខ្លួនជនសង័្សយដែលធ្វេីសកម្មភាពនិងដកហូតទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវិញ។
អនុវត្តតាមប្រសាសន៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ជនសង័្សយរូបនេះត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេី ម្បីចាត់ការបន្តតាមច្បាប់៕(រូបភាពនគរបាលក្រុងបាត់ដំបង)