គួរគិតពិចារណាផង! ឃាត់ខ្លួនជនសង្ស័យករណីឆបោកលក់វត្ថុស័ក្តិសិទ្ធិគោបា
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែង ករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា) ត្រង់ចំណុចភូមិត្រពាំងជ្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ រិន សុភ័ក្រ្ត ហៅ រិន សារ៉េត (រ៉ា) ពាក់ព័ន្ធករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិ គោបា) ដេីម្បីយកមកសាកសួរ នៅការិយាល័យជំនាញ ។
តាមចំលេីយរបស់ឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆបោកយកប្រាក់ពីជនរងគ្រោះ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ប្រាកដមែន ។
សំភារះដកហូត
-រថយន្ត០១គ្រឿង ម៉ាកLexus RX 300 ផលិតឆ្នាំ១៩៩៨ ពណ៍ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2C-2324។
-ទូរស័ព្ទ០៣គ្រឿង
១-ម៉ាកណូគៀ ចុចពិលពណ៌ខ្មៅ ប្រេីប្រាស់ស៉ីមលេខ០៩៧ ២៣៧ ៨២៩៤
២-ម៉ាកSAMSUNG NOTE9 ពណ៌ព្រីងទំ ប្រេីប្រាស់ស៉ីមកាតលេខ ០៧១ ៨៧៥ ៧៨៧៨
៣-ម៉ាកSAMSUNG ពណ៌ស ប្រេីប្រាស់ស៉ីមលេខ ០៣១ ៤៨៨៨ ១៧១។
-លោហៈធាតុ ពណ៌ខ្មៅ (រូបកូនគោ) ដាក់ក្នុងប្រអប់ពណ៌ខ្មៅចំនួន០១។
-គាថា រុំស្កុតចំនួន០១។
-ប្រេងសម្រាប់លាបវត្ថុ(កូនគោពណ៌ខ្មៅ)។
-ក្រណាត់ស។
-ឈេីគូសមួយចំនួនធំ។
-គាថា ស្លឹករឹត ចំនួន០១។
-ឯកសារពាក់ព័ន្ធ នឹងការទិញលក់វត្ថុបុរាណមួយចំនួន។
បច្ចុប្បន្ន ជនជងស្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងក៏សាងសំណុំរឿង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។
គួររំលឹកដែលថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យអនុវត្តដីកា បានធ្វើការឃាត់ខ្លួនឈ្មោះ សៀវ សុខនឿន ភេទប្រុស អាយុ៤១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះចំនួន ០៥នាក់ ក្នុងករណី ឆបោកប្រាក់ចំនួន ១៥៩,៥០០$ (ដប់ប្រាំម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារអាមេរិក) (ឆបោកលក់សំរិទ្ធិគោបា) ។ ក្រោយពីធ្វើការសាកសួរ ឈ្មោះ ស៊ីវ សុខនឿន បានសារភាពថា ខ្លួនរួមជាមួយបក្ខពួកឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត ពិតជាបានប្រព្រឹត្តករណី ឆបោកប្រាក់ ពីជនរងគ្រោះទាំង០៥នាក់ខាងលើប្រាកដមែន សម្ភារ:ដកហូតរួមមាន: ១.ក្រឡពណ៌ក្រហមចំនួន ០២ ,ខ្សែកអំបោះ ចំនួន០២ខ្សែ
២.ទូរដែកចំនួន ០១ , ក្រឡទឹកចំនួន ០១ ,អំបោះឆៅចំនួន១ដុំ ។
ក្រោយពីការសួរនាំឈ្មោះ ស៊ីវ សុខនឿន រួច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ សុខនឿន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ស៊ីវ ស៊ីនឿន នៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ។ លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលដីកាចាត់ឲ្យស៊ើបសួរជំនួសលេខ ៤៤១ ព្រទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យរកសាវតាជាតិរបស់ឈ្មោះ រិន សារ៉េត ហៅ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។





