គួរប្រុងប្រយ័ត្នប្រុសៗគ្នាយើង! ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

ខេត្តកណ្ដាល: កើតហេតុថ្ងៃទី០៣.០៨.២០២០ វេលាម៉ោង ១៤:៣០នាទី នៅចំណុចឡឥដ្ឋ របស់ឈ្មោះ ហាក់ ងីទ្រី ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះ ទ.ស.ម ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ (អ្នកបញ្ចេញឥដ្ឋ)៕

មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងឡឥដ្ឋរបស់ឈ្មោះ ហាក់ ងីទ្រី ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ជឹម ចក់ ហៅ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក។ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះរន្ធ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

កន្លងមក មុននឹងជនរងគ្រោះ រួមទាំងក្រុមគ្រួសារមកធ្វើការនៅក្នុងឡឥដ្ឋ ហាក់ ងីទ្រី គឺជនរងគ្រោះ ពុំដែលស្គាល់ជនសង្ស័យឈ្មោះ ជឹម ចក់ ហៅរ៉ានោះទេ ។
លុះមកដល់ថ្ងៃទីមិនចាំ ក្នុងខែ ០៣ ឆ្នាំ២០២០ ជនរងគ្រោះរួមទាំងគ្រួសារ បានឈប់ធ្វើការនៅឡឥដ្ឋឈ្មោះម៉ាប់ នៅខាងជើងស្ពានលេខ២០ ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ហើយមកធ្វើការឲ្យឡឥដ្ឋឈ្មោះ ហាក់ ងីទ្រី នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារវិញ។ រហូតដល់ថ្ងៃទីមិនចាំ ចុងខែ ០៧ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ជឹម ចក់ ហៅរ៉ា បានមកធ្វើការ នៅក្នុងឡឥដ្ឋរបស់ឈ្មោះ ហាក់ ងីទ្រី បានរយៈពេល ០៣ថ្ងៃ ជនរងគ្រោះ និងជនសង្ស័យ បានស្គាល់គ្នាតាមរយៈ facebook ហើយជនសង្ស័យ បានទំនាក់ទំនងគ្នាជាមួយជនរងគ្រោះ តាមរយៈ messenger(ឆាត) ដែលមានឈ្មោះ Mey Mey (របស់ជនរងគ្រោះ) ហើយជនរងគ្រោះក៏បានទំនាក់ទំនងគ្នាទៅវិញទៅមក ជាមួយជនសង្ស័យ តាមរយៈ facebook ដែលមានឈ្មោះ AhRa Beak Zen(របស់ជនសង្ស័យ)។ លុះនៅថ្ងៃទី០១.០៨.២០២០ ជនសង្ស័យ បានឈប់ធ្វើការនៅក្នុងឡឥដ្ឋរបស់ឈ្មោះ ហាក់ ងីទ្រី ហើយបានទៅធ្វើការ ជាជាងផ្សារដែកនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែ ការទំនាក់ទំនងរវាងជនរងគ្រោះ និងជនសង្ស័យ នៅតែមានតាមរយៈ facebook ដដែល។ លុះនៅថ្ងៃទី ៣១.០៧.២០២០ វេលាម៉ោង១៤:០០នាទី ម្ដាយជនរងគ្រោះបានស្ដីបន្ទោសឱ្យជនរងគ្រោះថា មិនជួយធ្វើការងារ តែពេលនោះជនរងគ្រោះមិនបានឆ្លើយតបទៅនឹងម្ដាយវិញទេ។ លុះនៅថ្ងៃទី០១.០៨.២០២០ វេលាម៉ោង០៧:០០នាទី ជនរងគ្រោះបាន messenger(ឆាត) ទៅជនសង្ស័យ ទាំងទឹកភ្នែកថា÷ ម្ដាយ និងក្រុមគ្រួសារ បានវាយធ្វើបាបខ្លួន សូមជួយរកការងារអោយធ្វើផង ហើយជនសង្ស័យបានប្រាប់ទៅជនរងគ្រោះថា÷ បើអញ្ចឹងមកៗ ពេលនោះជនរងគ្រោះបានប្រាប់ទៅជនសង្ស័យថា អត់មានអីជិះទេមកយកផង។ លុះដល់វេលាម៉ោង១២:៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានជិះតាក់ស៊ីពីភ្នំពេញ មកដល់ផ្សារកំពង់ប្រាសាទ ឃុំស្វាយអំពារ ពេលនោះជនសង្ស័យ ក៏បានតេទូរស័ព្ទ ឱ្យដើរចេញពីឡឥដ្ឋមកផ្លូវជាតិ រួចជនសង្ស័យ និងជនរងគ្រោះ ក៏នាំគ្នាជិះតាក់ស៊ី ទៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានទៅសុំកន្លែងលក់ដូរ របស់ឈ្មោះ ហ៊ា ដើម្បីរត់តុទទួលភ្ញៀវទាំងពីរនាក់នៅទីនោះ ក្រោយមកក្រុមគ្រួសាររបស់ជនរងគ្រោះ បានដើររកជនរងគ្រោះ តែរកមិនឃើញ។ក្នុងពេលធ្វើការរត់តុ ជនសង្ស័យបានលួងលោមជនរងគ្រោះ ឲ្យដេកជាមួយខ្លួននៅទីនោះ និងបានរួមភេទជាមួយជនរងគ្រោះបានចំនួន ០៣ដង។ លុះនៅថ្ងៃទី០៦.០៨.២០២០ វេលាម៉ោង១០:០០នាទី ពូរបស់ជនរងគ្រោះឈ្មោះ គង់ បារាំង បានតេទូរស័ព្ទទៅនិយាយអង្វរជនរងគ្រោះ ឲ្យវិលត្រឡប់មកផ្ទះវិញ ក្រោយមកជនរងគ្រោះនិងជនសង្ស័យក៏យល់ព្រមត្រឡប់មកវិញ។
លុះនៅថ្ងៃទី ០៧.០៨.២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក ជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាត្រឡប់មកដល់ឡឥដ្ឋរបស់ឈ្មោះ ហាក់ ងីទ្រី ពេលនោះឪពុកម្ដាយជនរងគ្រោះ បាននាំជនសង្ស័យ និងជនរងគ្រោះ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ហើយក៏បានដាក់ពាក្យបណ្ដឹងប្ដឹងជនសង្ស័យ។ ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញបានឃាត់ខ្លួនជនសង្ស័យ និងធ្វើការសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិតជាបាននាំជនរងគ្រោះ ទៅធ្វើការរត់តុបម្រើភ្ញៀវ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន។
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។