គួរប្រុងប្រយ័ត្ន! ករណីអគ្គិភ័យឆេះផ្ទះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលម្ចាស់ផ្ទះមិននៅ

ខេត្ត​កំពង់​ធំ​៖ ថ្ងៃព្រហស្បតិ៍​ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០​ វេលាម៉ោង​ ២០:១៤ នាទី​ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក​ដែល​ស្ថិតនៅ​ ភូមិវាលល្ពាក់ ឃុំ​ សាលាវិស័យ ស្រុក​ ប្រាសាទ​បល្ល័ង្ក​ ។
-​ ម្ចាស់ឈ្មោះ ហ៊ន ហ៉ីន ភេទ​ ប្រុស អាយុ​ ៣៥​ ឆ្នាំ ប្រពន្ធឈ្មោះ ឌិន សាមន អាយុ​ ៣៥​ ឆ្នាំ ផ្ទះធ្វើអំពីឈើ (ផ្ទាល់ដី)​ ទំហំ​ ០៥,៥មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី​ ។ ការខូចខាតរួម:
-​ ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ​ ៥,៥មx០៧ម
-​ គ្រែឈើ​ ចំនួន​ ០១
-​ ទូរឈើ​ ចំនួន​ ០១
-​ តុក្តាមូលចំនួន​ ២០​ គ្រាប់​ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត​ ។
មូលហេតុ: បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលម្ចាស់ផ្ទះមិននៅ​ ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កបានចេញអន្តរាគមន៍ចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្ត​ ស្មើនិង​ ០៨ម៉ែត្រគុប​ ។
-​ កម្លាំងអន្តរាគមន៍ពន្លត់​ចំនួន​ ១៥​ នាក់ ប្រជាការពារនិងប្រជាពលរដ្ឋចំនួន​ ១៧​ នាក់​ ។