គួរឲ្យសង្វេកណាស់ ម្ដាយនឹកកូន មកលេងកូនធ្លាក់ខ្លួនឈឺស្លាប់ កូនមិនមានលុយធ្វើបុណ្យ

សពស្ត្រីម្នាក់ ត្រូវកូនប្រុសពីរនាក់បងប្អូន យកមកតំកល់នៅវត្ត ដើម្បីបូជា បន្ទាប់ពីអ្នកម្ដាយបានស្លាប់ដោយសាជងឺទឹកនោមផ្អែម មិនមានលុយធ្វើបុណ្យជូនដំណើរម្ដាយជាលើកចុងក្រោយ។

សពស្ត្រីចំណាស់ម្នាក់ត្រូវបានបូជានៅវត្តភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកម៉ោង ៨.០០នាទី ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២២ ដោយស្ងាត់ៗនិងមានអ្នកជិតខាង ព្រមទាំងមិត្តភ័ក្របួនប្រាំនាក់ ចូលរួម និងជួយជាថវិការតិចតួចប៉ុណ្ណោះ។ សពស្រ្តីចំណាស់នោះ មានឈ្មោះ ហែម សន អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តតាកែវ។

ប្អូនប្រុស ឈ្មោះ មឿង សុខហេង ត្រូវជាកូនសព បានរាបរាប់ទាំងសម្លេងយំខ្សឹបខ្សួលពីរនាក់បងប្អូននៅមុខឈាបនដ្ឋាន ជូនដំណើរម្តាយជាលើកចុងក្រោយ គួរឲ្យសង្វេកថា ដោយជីវភាពទីទាល់ក្រពេក ពីរនាក់បងប្អូន ក៏សម្រេចចេញពីស្រុកកំណើតមកធ្វើការនៅខេត្តរតនគិរី ដើម្បីបានប្រាក់កាសបន្តិចបន្តួច ផ្ញើរទៅផ្គត់ផ្គង់អ្នកម្ដាយ ក៏ប៉ុន្តែដោយការនឹករលឹកកូន អ្នកម្ដាយក៏មកលេងកូនទាំងពីរនាក់នៅខេត្តរតនគិរី ជិតមួយឆ្នាំហើយ។ ស្រាប់តែប៉ុន្តែ ប៉ុន្មានថ្ងៃមុននេះគាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកនោមផ្អែម។ ប្អូនប្រុសបន្តថា រូបគេ និងបងប្រុសបានយកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយកំរិតជាតិស្ករក្នុងខ្លួនឡើងខ្ពស់រហូតដល់៦០០ គ្រូពេទ្យមិនអាចជួយបានម្តាយរបស់ខ្លួនបានស្លាប់កាលពីវេលាម៉ោង៥,០០នាទី ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២។ ក្រោយពេលម្តាយរបស់ខ្លួនបានស្លាប់ ត្រូវបានអ្នកជិតខាងជួយយកមកបូជានៅ ឈាបនដ្ឋានវត្តភ្នំស្វាយនៅព្រឹកថ្ងៃទី១២ ខែកុម្ភុៈ ឆ្នាំ២០២២៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online