គ្រឿងញៀន ជិត១០គីឡូក្រាម ត្រូវកំលាំងសមត្ថកិច្ខ ប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបានជាប់ព្រំដែនឡាវ

ខេត្តស្ទឹងត្រែង៖ នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ខាននគរបាលខេត្តស្ទឹងត្រែង ចាប់ជនសង្ស័យម្នាក់ ជនជាតិឡាវ លើបទល្មើស សង្ស័យសារធាតុញៀន ប្រភេទម្សៅ ក្រាមពណ៌ ស ចំនួន១០កញ្ចប់ធំ ប្រមាណជិត១០គីឡូក្រាម។

តាមការឱ្យដឹងពី នគរបាល បង្រ្កាបបទល្មើសគ្រឿងញៀន ច្រក់អន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា ឡាវ(នគរបាល BLO) ៖

ជនសង្ស័យ ជនជាតិជាតិឡាវរួមជាមួយវត្ថុតាង មានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកបុន ខេត្តចំប៉ាសាក ប្រទេសឡាវ ត្រូវបាន ចាប់ខ្លួននៅចំនុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចាប់បានវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២។

នគរបាលដដែលបន្តថា ការចាប់បុរសជាជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ លួចដឹកចូលកម្ពុជា តាមព្រៃ មកចំនុចខាងលើ។

ហើយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាង ម្ស៉ៅក្រាមស ថ្លា សង្ស័យ សារធាតុញៀន ចំនួន១០កញ្ចប់ធំ សរុ បចំនួន៩៨៦៦.៥៦ក្រាម។

បច្ចុប្បន្នជនសង្ស័យជនជាតិឡាវ រួមវត្តុតាង បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីពិនិត្យជាក់ស្តែង រួមទាំងបង្កសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online