គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងនៅទូទាំងខេត្តក្រចេះមានចំនួន៤ករណី រយះពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រយះពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងនៅទូទាំងខេត្តក្រចេះមានចំនួន៤ករណី ក្នុងនោះបង្កឲ្យមានមនុស្សយ៉ាងហោច២នាក់ មានស្រី១នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់៤នាក់ របួសស្រាល១នាក់។

ករណីនេះបានកើតមានឡើងនៅស្រុកស្នួល២ករណី ស្រុកព្រែកប្រសព្វ២ករណី។ ប្រភេទនៃគ្រោះថ្នាក់គឺបង្កឡើងដោយម៉ូតូបុកម៉ូតូ៣ករណី និងរថយន្តបុកម៉ូតូ១ករណី។

លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយសារតែការបើកបរមិនគោរពសិទ្ឋអាទិភាព ក៏ដូចជាការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online