គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកបារ៉ាស់នៅការដ្ឋានផ្លូវល្បឿនលឿន​ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស​ធ្ងន់​ម្នាក់

វេលាម៉ោង០២ និង ២០នាទី រំលងអាធ្រាត្រ​ចូ​ល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុ​ចភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

បង្កឡេីង​ដោយម៉ូតូ ០១គ្រឿងម៉ាក SUZUKI Viva​ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-791​6 បើ​កបរដោយឈ្មោះ​ ម៉ែន ថា ភេទប្រុស អាយុ២៣ រស់នៅភូមិកំប៉ូស្ទាវ ឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះ​ អៀង ឡេង ភេទប្រុ​ស អាយុ២៣ឆ្នាំ រស់នៅភូមិពេន ឃុំឬស្សីស្រុក ស្រុ​កពាមជរ៍ ខេត្តព្រៃវែង ។

មុនពេល​កេីតហេតុ​ ម៉ូតខាងលេីបើកបរពីទិសខាង​លិច​ទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ​បានបុកបារ៉ាស់ដែលជាចំណុចទប់ស្កាត់ការធ្វេីដំ​ណេីរឆ្លងកាត់​ ចេញ-ចូលក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿន បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈម៉ូតូ​ (​ ស្លាប់មនុស្សម្នាក់​ អ្នកបើកបរ​ម៉ូតូ​ និងអ្នករួមដំណេីររងរបួសធ្ងន់ឈ្មោះ អៀង ឡេង​) ត្រូវបានសមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ ផ្សាតាឡាត់ (ផេង សុភ័ភ្រ្តា) ចំណែក​សព​ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុម​គ្រួសារ​ដេីម្បី​ធ្វើ​បុណ្យ​តាមប្រពៃណី​ព្រះពុទ្ធសាសនា​ ៕

គួរបញ្ជាក់ថា​ កំណាត់ផ្លូវល្បឿនលឿន​ដែលកំពុងតែសាងសង់ជិតបញ្ចប់ការដ្ឋាន100%នៅឆ្នាំខាង​មុខនេះ​ និងគោលការណ៍​បេីកឱ្យ​ដំណើរ​ការ​ក្នុងពេ​លឆាប់ៗនេះ​ ប៉ុន្ដែករណីគ្រោះថ្នាក់ផ្សេងៗ​ កេីតមា​នជាបន្ដបន្ទាប់រួមទាំងរថយន្ដ​ ម៉ូតូ​ ការពិតដោយសារតែការស្ថាបនាមិនទាន់រួចរាល់នៅការបំពាក់ស្លាក​ស​ញ្ញានានា​ គំនូស​បង្ហាញ​ផ្លូវ​ ការបេីកបារ៉ាស់ជាដេី​ម​ ចំណុចនេះសំណូមពរបងប្អូន​ សុំកុំទាន់ធ្វេីដំណេី​រដេីម្បីជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុនិងដោយខុស៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online