គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់រងេបួសធ្ងន់នៅស្រុកស្រែអំបិល

ខេត្តកោះកុង÷ ថ្ងៃចន្ទ០៧កើត ខែជេស្ឋឆ្នាំខាល ចត្វាស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០៦-០៦-២០២២វេលាម៉ោង១២និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើក រវាងរថយន្តស្តារិចនិងម៉ូតូបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង លើផ្លូវលេខ១៤៨៣ស្ថិតក្នុងភូមិត្រពាំង.ឃុំស្រែអំបិល.ស្រុកស្រែអំបិល បណ្ដាលឲ្យរងរបួសមនុស្ស០១នាក់ធ្ងន់(ក្មេងប្រុស)។

១/រថយន្តតូចម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខបាត់ដំបង

2A8535បើកបរដោយឈ្មោះសុះ.អីសាភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិឥស្លាមមានទីលំនៅភូមិស្រែអំបិល.ស្រុកស្រែអំបិល(មិនមានរងរបួសទេ)។

២/ម៉ូតូម៉ាកTodayពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ

នូ សីហា ភេទប្រុសអាយុ១៣ជនជាតិខ្មែរមានទីលំនៅភូមិស្រែ

អំបិល.ឃុំស្រែអំបិល.ស្រុកស្រែអំបិល គ្មានមួកគ្មានកញ្ចក់(រងរបួសធ្ងន់)ទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន(ពេទ្យសូនី)។

មូលហេតុ រថយន្តគេចមនុស្សវិកលចរឹកដើរឆ្លងផ្លូវហើយចូលមកបុកម៉ូតូនៅខាងស្តាំចំណែកម៉ូតូ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

បច្ចុប្បន្ន រថយន្តនិងម៉ូតូទាំងពីរគ្រឿង ផ្នែកជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕