គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ នៅស្រុកស្រែអំបិល
កោះកុង÷ ថ្ងៃទី១៥ខែមិថុនា ឆ្នាំ០២២ វេលាម៉ោង១២និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងម៉ូតូ បញ្ច្រាស់ទិសគ្នា លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ២៥.២៦ស្ថិតក្នុងភូមឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន០១នាក់ ( ប្រុស)។
១/ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះអុល អូន ភេទប្រុស អាយុ24 ឆ្មាំ ជនជាតិខ្មែរ(រងរបួសជង្គង់ខាងស្ដាំធ្ងន់)មានទីលំនៅភូមិឈូកឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
២/ម៉ូតូម៉ាក វេ៉វអាល់ហ្វាពណ៌ក្រហមគ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឯល សិកគីរីន ភេទប្រុសអាយុ31ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុងទិសដៅពីកើតទៅលិច(មិនមានរងរបួស)។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីពេទ្យភ្នំពេញ
មូលហេតុម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ បើកបរមិនប្រកាន់ស្ដាំ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ វត្ថុតាងទាំងពីរគ្រឿង ផ្នែកជំនាញបានផ្ញើនៅប៉ុស្តិ៍រដ្ឋបាលជីខលើជាបណ្ដោះអាសន្ន រង់ចាំផ្នែកជំនាញធ្វើការដោះស្រាយតាមនិតិវិធី៕