គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មេីរជេីង បណ្តាលអោយមនុស្ស០២នាក់រងរបួសនៅស្រុកបូទុមសាគរ

ខេត្តកោះកុង÷ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង១៩និង០០នាទីលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km៣៩-៤០នៅចំណុចមុខសាលាឃុំកណ្តោលស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ម៉ូតូ ម៉ាកវ៉េរ ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីកេីតទៅលិច មកដល់ចំនុចកេីតហេតុក៏បានបុកអ្នកថ្មេីរជេីង១នាក់

ស្រី ដែលបានដេីរឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ ចំនួន២នាក់ ប្រុស១នាក់។

-អ្នកដេីរថ្មេីរជេីងឈ្មោះឡឹង ទុយ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

អ្នកបើកបរឈ្មោះសុខ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

មូលហេតុ អ្នកថ្មេីរជេីងដេីរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ននិងអ្នកបើកបរ ម៉ូតូប្រើល្បឿនលឿហើយមិនបេីកភ្លេីងពេលយប់។

ម៉ូតូ ខូចខាតស្រាល យេីងយកមករក្សាទុកនៅប៉ុស្តិ៏រដ្ឋបាលកណ្តោលរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕