គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូបណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅស្រុកបូទុមសាគរ

ខេត្តកោះកុង÷ នៅថ្ងៃទី ០៥.០៧.២០២២ វេលាកមម៉ោង ២៣និង ៣០នាទី លើផ្លូវកៅស៊ូ ចំណុចមុខផ្ទះ៩៩ ស្ថិតក្នុងភូមិថ្មសឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សាស្លាប់០១នាក់និងរងរបូសធ្ងន់០១នាក់។

បង្ករឡើងដោយម៉ូតូ ០១គ្រឿងម៉ាកហុងដា សង់125 ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1R1048បើកបរទិសដៅពីកេីតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សង់125 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F6205 (ទិសដៅផ្ទុយគ្នា)

មូលហេតុ : អ្នកបើកបរម៉ូតូបង្ករប្រេីប្រាស់ល្បឿនហើយមិនប្រកាន់ស្តាំ ។

អ្នកបើកបរម៉ូតូបង្ករឈ្មោះ ខន សាម៉ាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសធ្ងន់)។

អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះអឿ រីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង(ស្លាប់នៅកន្លែងកើតហេតុ)។

សពជនរងគ្រោះយេីងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ជនបង្ករ (រងរបួសធ្ងន់) យើងបានបញ្ជូនទៅមន្ទឺរពេទ្យ។

បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ថបាលឃុំថ្មស ដើម្បីរងចាំការដោះស្រាយ តាមនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online