គ្រោះទៀតហើយ! ភ្នំភ្លើងឥណ្ឌូនេស៊ី ផ្ទុះបាញ់ផេះជាង ២ពាន់ម៉ែត្រទៅលើអាកាស

ភ្នំភ្លើង​ Merapi របស់​ឥណ្ឌូនេស៊ី​ដែល​ជា​ភ្នំ​ភ្លើង​សកម្ម​បំផុត​មួយ​របស់​ពិភពលោក បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​ខែ​កុម្ភៈ​នេះ បណ្ដាល​ឲ្យ​ផេះ​បាញ់​ជាង ២ ០០០​ម៉ែត្រ​ទៅ​លើ​អាកាស។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ភ្នំ​ភ្លើង​នេះ​បាន​ផ្ទុះ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​នោះ​ទេ។ យ៉ាងណាមិញ ពួកគេ​ណែនាំ​ឲ្យ​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម្ម មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តំបន់នេះ។ ជាមួយគ្នា ប្រជាជនត្រូវបានគេបញ្ជាឱ្យស្នាក់នៅក្រៅតំបន់ដែលមានចម្ងាយ ៣ គីឡូម៉ែត្រជុំវិញរណ្តៅភ្នំភ្លើងក្បែរ​ទីក្រុងយូគីយ៉ាកាតារបស់ប្រទេសឥណ្ឌូនេស៊ី។ ផេះភ្នំភ្លើង បានបាញ់ធ្លាក់មកលើផ្ទៃដី ១០ គីឡូម៉ែត្រក្រឡា នេះបើយោងតាមមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្រ។

គួរឲ្យដឹង​ថា ភ្នំភ្លើង Merapi បាន​ផ្ទុះ​ខ្លាំង​ក្លា​លើក​ចុងក្រោយ​បង្អស់​កាល​ពី​ឆ្នាំ ២០១០​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣០០​នាក់​ស្លាប់ និង​ប្រមាណ ២៨​ម៉ឺន​នាក់​ផ្សេង​ទៀត​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online