គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូពីក្រោយ លេីស្ពានកោះកុង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ
គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនាវេលាម៉ោង ១១:៥០ នាទីយប់ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចលើស្ពានព្រែកកោះប៉ោ បង្ករឡេីងដោយរថយន្ត បុកម៉ូតូពីក្រោយបណ្តាលអោយអ្នកបេីកម៉ូតូ ស្លាប់ភ្លាមនៅហ្នឹងកន្លែងកើតហេតុ រួចខាងភាគីរថយន្ត បានបេីករត់គេចខ្លួន ជនរងគ្រោះមានឈ្មោះ អ៊ូច ថា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បច្ចុប្បន្ន សពជនរងគ្រោះ កម្លាំងយេីង បានប្រគល់ជូនភរិយាសព យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តបង្ក កម្លាំងយេីង កំពុងធ្វើការស្រាវជ្រាវ ។

