ឃាតខ្លួនក្មេងទំនើងម្នាក់ដែលតែងតែជិះម៉ូតូធំ ស៊ីម៉ាំងកែច្នៃ បង្កសំឡេងឮសូរខ្លាំង ធ្វើការណែនាំអប់រំ

បន្ទាប់ពីបានទទួលខំមិនពីប្រជាពលរដ្ឋភ្លាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានទៅ អធិការដ្ឋាននគរបាលខណ្ឌកំបូល ភ្លាមៗនោះកម្លាំងខណ្ឌ និងប៉ុស្តិ៍ បានចុះស្រាវជ្រាវ និងចាប់បានក្មេងទំនើងម្នាក់ដែលតែងតែជិះម៉ូតូធំ ស៊ីម៉ាំងកែច្នៃ បង្កសំឡេងឮសូរខ្លាំង ដែលបង្កធ្វើឱ្យប៉ះពាល់ដល់ការសម្រាករបស់ប្រជាពលរដ្ឋ សមត្ថកិច្ចបានឃាត់ខ្លួនដេីម្បីយកមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា និងបានឲ្យយកស៊ីម៉ាំងធម្មតាមកចាប់វិញ ជំនួសស៊ីម៉ាំងដែលកែច្នៃបង្កសំឡេងរំខាននេះ ។