ឃាតខ្លួនជនសង្សយ័ជាប្តីដែលកាប់ប្រពន្ធ និងកាំបិតផ្គាក់ ចំកញ្ចឹងករអោយស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះ នៅខាងក្រោយផ្ទះ

ខេត្តកំពង់ធំ: នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ ដឹងកើតហេតុ
ម៉ោង ០៦ និង ០០នាទីមានករណីឃាតកម្ម កើត
ឡើងចំនួន ០១ ករណី ស្ថិតនៅភូមិសាស្ត្រស្រុក
ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មាន ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក បានឲ្យដឹងថា នៅចំណុចស្រះទឹក ក្រោយផ្ទះ ជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រ ស្ថិតនៅភូមិ ខ្វាន់ទៀង ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានប្រទះឃើញសាកសព
ស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ ៣០ ឆ្នាំ
នៅភូមិ កើតហេតុខាងលើ មានមុខរបរ គ្រូពេទ្យ
ឯកជន ត្រូវបានជនសង្ស័យកាប់ និងកាំបិត
ផ្គាក់ដងវែង ចំកញ្ចឹងករខាងឆ្វេងបណ្តាល
អោយស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះ
នៅខាងក្រោយផ្ទះ ។
ប្តីឈ្មោះ ធល ធារិទ្ធ អាយុ ៣០ ឆ្នាំ
មានកូន០៣នាក់ ស្រី ០១ នាក់។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងថា ករណីនេះកំលាំងជំនាញ បានស្រាវជ្រាវរហូតដល់ម៉ោង១៤ និង ០០នាទី រសៀលជនសង្សយ័ជាប្តី បានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលអោយស្លាប់ពិតប្រាកដមែនយេីងកំពង់ចងក្រងសំណុំរឿងតាមនីតិវិធី(មូលហេតុជម្លោះប្តីប្រពន្ធ) ៕