ឃាតខ្លួនជនសង្ស័យករណីលួចកាត់ខ្សែ កនៅស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល៖ កើតហេតុថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២០វេលាម៉ោង០៩.០០នាទីនៅចំណុចផ្សារកំពង់កន្ទួត ភូមិ ស្វាយមីង ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ រឿង ចន្ធី ភេទ ស្រី អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិ អូរអណ្តូង ឃុំ បារគូ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កសិករ។ជនសង្ស័យឈ្មោះ គីន ស្រីនាង ភេទ ស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិ នាងគង្ហីង សង្កាត់ សំបួរមាស ក្រុង កំពង់ចាម ខេត្ត កំពង់ចាម មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យក៖
-លោហធាតុពណ៌លឿង មួយខ្សែ មានបន្តោងរូបឆ្កែ (របស់ជនរងគ្រោះ)៕


នៅថ្ងៃទីខែឆ្នាំកេីតហេតុវេលាម៉ោង ០៨.៣០នាទីជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ដោយឌុបកូនស្រីរបស់ខ្លួនអាយុមួយខួបកន្លះ ទៅផ្សារកំពង់កន្ទួតដើម្បីទិញម្ហូប ពេលទៅដល់ផ្សារជនរងគ្រោះបានពរកូនរបស់ខ្លួនដើរទិញម្ហូប ពេលនោះជនសង្ស័យ បានដើរទៅពីក្រោយរួចធ្វើសកម្មភាពកាត់យកខ្សែក របស់កូនជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋឃើញហើយស្រែក រួចត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី។