ឃាតខ្លួនជនសង្ស័យជាប្រធានផ្នែកគណនេយ្យលក់ដីឡូត៍បានបន្លំយកលុយរបស់ក្រុមហ៊ុនអស់៨៥០០០$

កើតហេតុ៖ថ្ងៃទី៧ខែកក្តដា ឆ្នាំ ២០២០ វេលាម៉ោ១៤និង១០នាទី។ ចំណុចស្នាក់ការដីឡូត៍ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះស្រេង ណូរ៉ា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរអ្នក គ្រប់គ្រងក្រុមហ៊ុនNAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះគ្រី ស៊ីណាត ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរប្រធានផ្នែកគណនេយ្យ នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈ ចាប់យក
1-ទូរស័ព្ទដៃម៉ាកOPPOសេរីA31មួយគ្រឿង
2- ម៉ូតូម៉ាកគុបជ្រុងសេ90ព៌ណទឹកប្រាក់ពាក់ផ្លាកលេខកណ្តាល1AB-4212លេខតួ221 7167 និងលេខម៉ាស៊ិន2103513។
ផលប៉ះពាល់
ជនរងគ្រោះបាត់បង់លុយ៨៥០០០ដុល្លារ(ប្រាំបីម៉ឺនប្រាំ ពាន់ដុលា)។
នៅមុនពេលកើតហេតុជនសង្ស័យជាប្រធានផ្នែកគណនេយ្យស្នាក់ការលក់ដីឡូត៍បានយកលុយដែលអតិថិជនមកបង់ថ្លៃផ្ទះជាបន្តបន្ទាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែកក្កដា២០២០ហើយជនសង្ស័យក៍គេចខ្លួនបាត់ទាក់ទងមិនបាន ។

លុះមកដល់ថ្ងៃទី១៩កក្កដា២០២០ជនរងគ្រោះបានតាមរកឃើញជនសង្ស័យបាននាំមកប៉ុស្តិ៍ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនបានបន្លំយកលុយរបស់ក្រុមហ៊ុនចំនួន៣២៣១០ដុល្លារ(បីម៉ឺនពីរពាន់បីរយដប់ដុល្លា)ទៅលេងល្បែងតាមអនឡាញចាញ់អស់។
ករណីនេះកម្លាំងជំនាញកំពុងចាត់ការបន្តតាម នីតិវិធី។