ឃាតខ្លួនជនសង្ស័យ១ម្នាក់ ករណី ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក)

ខេត្តកណ្តាល​​: កើតហេតុថ្ងៃទី ០៩.០៧.២០២០ វេលាម៉ោង ១៩:០០នាទី ចំណុច ព្រែកខ្សាច់ស្ថិតនៅក្នុងភូមិ អន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ថេង វឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល​​ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់តូច
២-ទូរស័ព្ទដៃម៉ាក់ ViVOពណ៍ខៀវចំនួន០១គ្រឿង។


​នៅវេលាកើតហេតុខាងលើកំលាំងយើងបានទទួលពណ៏មានពីប្រជាពលរដ្ឋ ថាមានករណី ជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើពេលនោះកំលាំងប៉ុស្តិ៍សំបួរមាសបានសហការជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀនបានចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្សយ័ហើយឃាត់ខ្លួនឆែកឆេរឃើញថ្នាំញៀនចំនួន០៥កញ្ចប់តូចហើយបាននាំមកសាកសួរនៅប៉ុស្តិ៍សំបួរមាស ។
ក្រោយពីធ្វើការសាកសួរឈ្មោះថេង វឿនភេទប្រុស បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាចំពោះថ្នាំញៀនគឺខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅឡដំបូលខៀវស្ថិតនៅភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយទិញក្នុងតំលៃ៥មុឺនរៀលបានថ្នាំញៀនចំនួន០៥កញ្ចប់តូចដេីម្បីយកមកចែកចាយនិងសំរាប់ប្រេីប្រាស់ ។
ចំពោះ ជនសង្ស័យរួមជាមួយវត្ថុតាងបានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដេីម្បី បន្តនិតិវិធីតាមច្បាប់ ។