ឃាតខ្លួនជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនា ជះទឹកអាស៊ី ទៅលើឪពុកក្មេកបណ្ដាល ឱ្យរងរបួសធ្ងន់

ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចាប់ខ្លួនជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាល ឱ្យរងរបួសធ្ងន់ ។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី នៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។ មានករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាល ឱ្យរងរបួសធ្ងន់ បង្កឡើងដោយជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិ ខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះអំ សាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យសារភាពថាខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណៈពេលពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវ ដងវែងទៅរករឿងខ្លួន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕