ឃាតខ្លួនជនសង្ស័០១នាក់ត្រូវចោទប្រកាន់ ពីបទជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន
ខេត្តបាត់ដំបង:ពីថ្ងៃ អាទិត្យ ៧រោចខែអាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីនៅមូលដ្ឋានភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលជម្រុញដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋានរួមដោយនគរបាលប៉ុស្តិ៍រដ្ឋបាល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១១០ ត.ព្រ ចុះថ្ងៃទី៥ខែ កុម្ភ:ឆ្នាំ២០២០ របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបងលោក ជា វណ្ណ: ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ហឿន សារី ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវចោទប្រកាន់ ពីបទជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនប្រព្រឹត្តិកាលពីថ្ងៃទី ១១ខែ សីហា ឆ្នាំ២០១៩នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ពិរុទ្ធជនរូបនេះនគរបាលស្រុកបានបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុករតនមណ្ឌល)
