ឃាតខ្លួនជនសង្ស័១ម្នាក់តាមដីការចាប់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង:នៅថ្ងៃ សៅរ៍ ៦រោចខែអាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៥និង៤៦នាទីនៅមូលដ្ឋានឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ជម្រុញដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋានរួមដោយនគរបាលប៉ុស្តិ៍រដ្ឋបាល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៨៦ ត.ព្រ ចុះថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២០ របស់ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបងលោក អ៉ី សុវណ្ណ ឱ្យចាប់ខ្លួនឈ្មោះ អេង ឈាវណ្ណ ហៅ ក្រពេីភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជនត្រូវចោទពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិកាលពីថ្ងៃទី ៨ខែ ឧសភា ឆ្នាំ២០២០នៅស្រុកមោងឫស្សីខេត្តបាត់ដំបង។
ជនត្រូវចោទរូបនេះនគរបាលស្រុកបានបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកមោងឫស្សី)