ឃាតខ្លួននារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦”ពីបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

រាជធានីភ្នំពេញ: នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០:០០នាទីព្រឹក កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈោ្មះ គង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។