ឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៧នាក់ដែលជិះម៉ូតូដកសោរម៉ូតូរបស់នារីៗមិនអោយទៅណានៅថ្ងៃ…
ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានសហការធ្វើការអប់រំក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៧នាក់ តាមបទបញ្ជារបស់លោកអធិការនគរបាលក្រុងសៀមរាបដោយសារ ក្រុមក្មេងទំនើងនេះ បានដកសោរម៉ូតូរបស់នារីៗមិនអោយទៅណា និងបង្កហឹង្សាបណ្ដាលអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណ:ក្នុងថ្ងៃបុណ្យឈប់សម្រាក។
• នៅថ្ងៃទី ១៧ / ០៨ / ២០២០, វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងយើងបានទទួលពត៌មាន ថាមានក្មេងទំនើង ២ក្រុម បានវៃគ្នា កម្លាំងសមត្ថកិច្ច យើងមាន ប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ ក្របីរៀល សហការណ៍ជាមួយ កងរាជអាវុធ បានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនមនុស្ស ចំនួន ៧នាក់ :
ទី១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ តាកម្ម ឃុំដួនកែវ ស្រុក ពួក ខេត្តសៀមរាប
ទី២. ឈ្មោះ យួន វិចិត្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ ល្វា ឃុំ ដួនទ្រ ស្រុក ពួក ខេត្ត សៀមរាប
ទី៣. ឈ្មោះ ថាម សុធឿង ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប
ទី ៤. ឈ្មោះ លឿត លីម ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ព្រលិត ឃុំ រើល ស្រុក ពួក ខេត្តសៀមរាប
ទី ៥. ឈ្មោះ ថុន សារុន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប
ទី ៦. ហាំង ឆ្លូញ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្តសៀមរាប
ទី ៧. ឈ្មោះ រោច រំ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ តាកម្ម ឃុំដូនកែវ ស្រុក ពួក ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មានថាមានក្រុមទំនើងបង្កហឹង្សាដាក់គ្នា លោកវរសេនីយ៍ទោមឿន បូរី ជាប្រធានគោលដៅការពារតំបន់បារាយណ៍ទឹកថ្លា បានដឹកនាំកម្លាំងចេញទៅសហការអន្តរាគមន៍ចាប់បានក្រុមក្មេងទំនើងទាំងនោះយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល ក្រុមក្មេងទំនើងបានរៀបរាប់សារភាពថា ក្រុមរូបខ្លួនមានគ្នា៧នាក់បានផឹកសុីនៅបារាយណ៍ខាងលិច ម្ដុំជិតជណ្ដើរយក្ស តាំងពីវេលាម៉ោង ១២ថ្ងៃត្រង់ លុះរហូតដល់ ប្រហែល ម៉ោង ១៦ ពួកវាបានឃើញក្មេងស្រីៗ ចំនួន៤នាក់ដែលជិះមកលេងបារាយណ៍ដែរ ក៏ធ្វើសកម្មភាពកាក់ម៉ូតូ និង ដក់សោរម៉ូតូ រូបគេក្នុងគោលបំណងសុំលេខទូរសព្ទ័ និងញ៉ែ ខណះពេលនោះ មានមនុស្សប្រុស ១ក្រុម ប្រហែល ១០នាក់ជាង សុទ្ធតែប្រុស អាយុ ប្រហែល ៣០ ជាង បានជិះពីទិសខាងត្បូង ហើយឈប់មុខពួកវា ហើយស្រែកថា ពួកអាហែងនឹងផឹកសុីស្រែកឡូរឡារ រករឿងគេ ពេលនោះជន ១ក្រុមនោះក៍ធ្វើសកម្មភាព យកមួកការពារ វៃពួកខ្លួន ហើយភ្លាមៗនោះពួកខ្លួន ក៏ដកខ្សែរក្រវ៉ាត់ វៃតបតរទៅវិញ មួយសន្ទុះក្រុមម្ខាងទៀតបានរត់គេចខ្លួនអស់ ។
ជនទំនើងខាងលើយើងបានសហការជាមួយជំនាញគ្រឿងញៀនក្រុង ធ្វើតេស្ដរកសារធាតុញៀន លទ្ធផល អវិជ្ជមាន និងធ្វើការអប់រំ កិច្ចសន្យា និង អោយអាណាព្យាបាលធានាយកទៅផ្ទះវិញបន្តការអប់រំ៕








