ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។
+វត្ថុតាងចាប់យករួមមាន:
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់, ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ចំនួន០១គ្រាប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។



