ឃាត់ខ្លួនជនជាតិចិន ០៤នាក់ និងអ្នកបកប្រែម្នាក់ ពាក់ព័ន្ធករណីការធ្វើទារុណកម្ម និងបង្ខាំងមនុស្សខុសច្បាប់

កំពត៖ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ គាំ សំរិត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិថ្មីឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំនិងសម្របសម្រួល ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត បានបើកប្រតិបត្តិការចុះទៅដល់ទីតាំងកាស៊ីណូគ្មានឈ្មោះស្ថិតនៅភូមិលកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជនជាតិចិននិងអ្នកបកប្រែចំនួនម្នាក់ពាក់ព័ន្ធករណីការធ្វើទារុណកម្ម និងបង្ខាំងមនុស្សខុសច្បាប់ ។

បច្ចុប្បន្នត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online