ឃាត់ខ្លួនជនបង្ក ករណីហឹង្សាដោយចេតនាមួយបានកើតឡើងភូមិទន្លាប់
ខេត្តតាកែវ៖ នៅថ្ងៃអាទិត្យ ១៥កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង នៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ដែលបង្កឡើងដោយឈ្មោះ ម៉ា វណ្ណៈ ហៅណូន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយពូថៅដងឈេីកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឈាន ភា ហៅសម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់។



ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសឹង្ហ ចុះឃាត់ខ្លួនជនបង្កខាងលើដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕