ឃាត់ខ្លួនជនបរទេសម្នាក់ដែលគ្មានឯកសារស្នាក់នៅ ស្របច្បាប់និងបានបង្កហិង្សាលើអ្នកដទៃ បញ្ជូនទៅនាយកដ្ឋានជំនាញអនុវត្តតាមផ្លូវច្បាប់

ខេត្តបាត់ដំបង: កាលពីរសៀលថ្ងៃ អាទិត្យ ១៥កើត ខែ អាសា ឍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារងន្តោប្រវេសន៍ នៃស្នងការដ្ឋានបាន ដឹកនាំឱ្យការិយាល័យស៊ើបអង្កេត និងអនុវត្តននី តិវិធីដែលមានលោកវរសេនីយ៍ទោ គង់ ផុនដា ជានាយការិយាល័យអនុវត្តន៍ឃាត់ខ្លួនជនជាតិបរទេសម្នាក់ឈ្មោះ DANIEL JOHN ភេទប្រុ សអាយុ ៣៨ឆ្នាំ ជាជនជាតិអង់គ្លេស ក្នុងខណៈ ដែលរូបគាត់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ រកឃើញថា រូបគាត់កំពុងស្នាក់នៅ ក្នុងខេត្តបាត់ ដំបងដោយមិនមានឯកសារបញ្ជាក់ពីការស្នាក់ នៅស្របច្បាប់ជាប់នឹងខ្លួនហើយរូបគាត់បាន​បង្កហិង្សាទៅលើជនជាតិបរទេសដូចគ្នា កាលពីថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ២០២០ កន្លងទៅនៅសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្រោយពេលសាកសួរនិងបំពេញសំណុំឯ សារចប់សព្វគ្រប់សមត្ថកិច្ចនគរបាលបានបញ្ជូនបុរសជនជាតិអង់គ្លេសរូបនេះទៅកាន់អគ្គនា យកដ្ឋានអន្តោប្រ វេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍នៃព្រះ រាជា ណាចក្រកម្ពុជា ៕(រូបភាពផែនការងារអន្តោ ប្រវេសន៍)