ឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នាប្រេីហិង្សាបណ្តាលឱ្យស្លាប់់

ស្រុកសំឡូត: ពីថ្ងៃទី១៥​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ វេលាម៉ោង១៩​ និង​ ៤០នាទី នៅចំណុចក្រុមទី៨ភូមិស៊ុង១​ ឃុំស៊ុង ស្រុកសំឡូត​ ខេត្តបាត់ដំបង​ មានករណីហិង្សា ដោយ​ចេត​នាបណ្តា​លឱ្យស្លាប់ជនរ​ង​គ្រោះមួយកេីតឡេីង​ដែលករណីនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះសុខ ភេទ ភេទ ប្រុស អាយុ​៣៣ឆ្នាំរស់នៅភូមឃុំកើតហេតុខាងលើបាន​យកកាំបិតចាក់ទៅលើជនរងគ្រោះ​ ឈ្មោះ សេង គឹមលី ភេទ ប្រុសអាយុ៣៥ ឆ្នាំ រស់នៅភូមិឃុំជា​មួយគ្នា ចំនួន០២កាំបិតត្រង់ពោះ បណ្តាលឱ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង(មូលហេតុបណ្តាលមកពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នា)។

តាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ព្រមទាំងយោបល់របស់លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន​ លោក​វរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ អធិការនគរបាលស្រុកសំឡូត​​បានធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេីដើម្បីក​សាងសំណុំរឿងបញ្ជូនមកកា​រិ​យា​ល័យជំនាញចាត់ការតាមនីតិវិធីនិងច្បាប់៕(រូបភាពនគរបាលស្រុកសំឡូត)