ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តរតនគិរី: កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១ និង៤០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បាំង១ បានចុះល្បាតនិងបង្ក្រាបជាក់ស្តែងករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវកែងមុខមណ្ឌលធនធានស្ថិតនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត ខេត្តរតនគិរី ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២មុខសញ្ញាដែលមានឈ្មោះដូចខាងក្រោម÷

១.ឈ្មោះធឿន លឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្រៅសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចប្បន្នភូមិកាទៀង ឃំុល្បាំង១ ស្រុកលំផាត់ ខេត្តរតនគី ២.ឈ្មោះសុខា សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិព្រៅសញ្ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នមានទីលំនៅភូមិកាទៀងឃំុល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី
+វត្ថុតាងដកហូតរួមមាន÷
១. មេតំហ្វេតាមីនអាយ០១ថងតូច ទម្ងន់ ០.១១ក្រាម
២.ម៉ូតូមួយគ្រឿងម៉ាកសង់ពណ៍ខ្មៅពាក់ស្លាកលេខក្រចេះ១A៩៦៥៤
៣.ទូស័ព្ទដៃមួយគ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តតានិតិវិធីច្បាប់។