ឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញាប្រាស់ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ក្រុងបានលុង: កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះបង្ក្រាបជាក់ស្តែងករណីប្រាស់ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញាដែលមានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ សម្បត្តិ រតនះ ហៅក្រៅ ណាក់ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កំលាំងជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន
វត្តុតាងដកហូតរួមមាន÷
១ មេតំហ្វេតាមីនអាយ ចំនួន០១ថង់តូចទម្ងន់០.៣៨ក្រាម
២ ម៉ូតូមួយគ្រឿងម៉ាកស៊ូមម័រអ៊ិច ពណ៍សរលាយត្រូយចេក ស្លាកលេខរតនគិរី១B•៦៥០៤
៣ ទូស័ព្ទដៃមួយគ្រឿងម៉ាកណូគារ(អិនចុចពិល)
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង បានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តតាមនិតិវិធីច្បាប់។


