ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និងដកហូតសារធាតុញៀន ជិត៤គីឡូ
កំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលឆ្លងកាត់ពីខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដើម្បីចូលទៅរាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនចំនួន ០៤ នាក់ និងដកហូតវត្ថុតាងម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់, ដុំក្រាមព៌ណសថ្លាចំនួន ០១ ថង់, កញ្ឆាក្រៀម (មូលជាបារី) ចំនួន ៣០ ដើម រថយន្តម៉ាក STAREX ព៌ណស ០១ គ្រឿង ស្លាកលេខភ្នំពេញ 2M- 2845, ទូរស័ព្ទដៃចំនួន ០៤ គ្រឿង, កាបូបដៃចំនួន ០១ រួមជាមួយ និង ប្រាក់ចំនួន ២២៤.០០០ រៀល, សៀវភៅធនាគារ ABA ០១ ក្បាល និងកាត ATM ០១ សន្លឹក។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។




