ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់និងដកសម្ភារះវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់

ខេត្តក្រចេះ : ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈិន សំបូរ នៅថ្ងៃទី ០១ ខែកញ្ញា បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅលើផ្លូវជាតិ លេខ៧ក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ។
ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ កៅ តា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយ ឃុំកំពង់បាយ ស្រុកកំពងបាយ ខេត្តកំពត ។
២.ឈ្មោះ ស៊ុន រ៉ាវ៉ុល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
(ជនទាំងពីរជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារពាក់ព័ន្ឋនិងករណីរជួញដូរគ្រឿងញៀនកន្លងមក)
ចាប់យកសម្ភារះវត្ថុតាងរួមមាន:
ម៉្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ១៤កញ្ចប់(ធំ០៤កញ្ចប់ មធ្យម០៧កញ្ចប់ និងតូច០៣កញ្ចប់) ។
និងឧប្បករណ៍សំរាប់ជក់គ្រឿងញឿនមួយចំនួនទៀត។