ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័ករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តរតនគិរី: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៨:០០នាទី
យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័ករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចឃ្លាំងអេតចាយ ស្ថិតភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
-ជនសង្ស័យឈ្មោះ ថា សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង មុខរបមិនពិតប្រាកដ (ទើបចេញពីពន្ធនាគារ ពីបទលួចមិនបានសម្រេច)។៣


-វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៣ថង់ ០២ថង់ធំល្មម និង០១កូនថង់តូច។បន្ទាប់មកយើងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែម ទៀតពាក់ករណី ជួញដូរ ដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុច មុខវត្តភ្នំស្វាយ ស្ថិតភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យរួមមាន:
១.ឈ្មោះ សេង ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។
២.ឈ្មោះ យុម រួច ភេទប្រុស អាយុ១៩ឆ្នាំ រស់ភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
+វត្ថុតាងដកហូតរួមមាន៖
១.ឈ្មោះ សេង ធារ៉ា មេតំហ្វេតាមីនអាយ ចំនួន០៤ ថង់តូច
ទម្ងន់ ៦.២៩ ក្រាម ទាំងសំបកថង់
២. ឈ្មោះ ថា សុភ័ណ្ឌ មេតំហ្វេតាមីនអាយចំនួន០ ថង់តូច
ទម្ងន់ ២.៥១ ក្រាម ទាំងសំបកថង់
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន០៣(+)
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។