ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ និងដកហូតវត្ថុតាងម៉ាទឹកកក៣៥ កញ្ចប់និង WYចំនួន ៣៣០គ្រាប់

កំពង់ចាម៖ នៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងចំការកៅស៊ូភូមិក្រញ៉ាង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាមសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទីកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ និងដកហូតវត្ថុតាងម្សៅក្រាម(ម៉ាទឹកកក)ចំនួន ៣៥ កញ្ចប់, ថ្នាំញៀន (WY)ចំនួន ៣៣០គ្រាប់, រថយន្តចំនួន ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និង ទូរស័ព្ទដៃចំនួន ០៣ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online