ឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីកាប់ទៅលើជនរងគ្រោះពេលកំពុងជិះម៉ូតូ

សៀមរាប៖ នៅវេលាម៉ោង ២១:៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណី:ឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូប្រហែល ០៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង។ ក្រោយពេលកើតហេតុ លោក ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាមកមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ចុះស្រាវស្រាវករណីឃាតកម្មខាងលើ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងបានកំណត់មុខសញ្ញាជនសង្ស័យបាននិង សុំគោលការណ៍ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាបកម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើ បានចំនួន ០៦នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ចំណែកបក្សពួកមួយចំនួនទៀត (បានរត់គេចខ្លួន) តាមចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើប្រាកដមែន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿង តាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online