ឃាត់ខ្លួនជនសង្ស័យដែលប្រើប្រាស់អាកាស្វ័យបត់គម្រាមប្រជាពលរដ្ឋនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននាំខ្លួនជនសង្ស័យ រហ័សនាម ០៩ ដែលជាកូនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ បានដកកាំភ្លើង AK មកគំរាមអ្នកជិះម៉ូតូពីនាក់ នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ៖ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ា មានរហស័នាម ០៩ ជិះរថយន្តម៉ាសស្ដាពណ៌ស១គ្រឿងមានគ្នា០២នាក់បានឈ្លោះប្រកែកគ្នាជាមួយ និងអ្នកជិះម៉ូតូមានគ្នា២នាក់ រហូតបណ្តាលអោយជនសង្ស័យឈ្មោះ០៩ ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនរងគ្រោះទាំង ២នាក់ឲជិះម៉ូតូឲស្រួល ក្រោយពីឈ្លោះប្រកែកគ្នាបន្តិចបន្ទួច បានឡើងរថយន្ដចេញទៅបាត់។

ក្រោយពីទទួលបានពត័មានខាង នោះកំលាំងស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងកំលាំងអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើតដើម្បីបាននាំខ្លួនជនសង្ស័យដែលមានរហ័សនាម ០៩ មកកាន់នគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការ
តាមបន្តតាមនីតិវិធីច្បាប់ ។