ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ករណីលួចទ្រព្យសម្បត្តិ

នៅក្រុងតាខ្មៅ: ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក នូ សុវណ្ណរ៉ា អភិបាលនៃគណះអភិបាលក្រុងតាខ្មៅ កម្លាំងអធិការនគរបាលក្រុងតាខ្មៅ បានសហការជាមួយលោកចៅសង្កាត់តាខ្មៅ បានធ្វើការបង្រ្កាប ក្រុមលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម នៅក្រុងតាខ្មៅ ។

ក្នុងនាមខ្ញុំជាអធិការនៃអធិការនគរបាលដ្ឋានក្រុងតាខ្មៅ សូមប្តេជ្ញា និងបង្ក្រាបក្រុមបង្កអសន្តិសុខសង្គមអោយដូចភ្លៀងរលឹម ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
សូមគោរពរាយការណ៍៖
-ស្ដីពីករណី៖ អំពើលួច(សម្ភារ:)
-កើតហេតុ៖ថ្ងៃទី០១/ ០៨ /២០២០ វេលាម៉ោង១៥និង៣០នាទី
-ចំណុច៖ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ)៖

ជនសង្ស័យ:៤នាក់
១-ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២-ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ
ស្នាក់នៅ:ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរ:រេីសអេតចាយ(ឃាត់ខ្លួន)។
៣-ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ
ទីលំនៅ:ភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
៤-រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ
ស្នាក់នៅ:ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរ:រេីសអេតចាយ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១BV៨២១៥។
-កង់តួស្រីចំនួន១គ្រឿងពណ៌ខៀវ។
-ថ្មទូរស័ព្ទ .ស៊ុមទូរស័ព្ទ. និងសំបកទូរស័ព្ទចាស់ៗចំនួន២ការ៉ុង។
-ឈេីជ្រុងចំនួន១កំណាត់ប្រវែង៦០ស.ម។
-ញញួរចំនួន៣ ។
-ពូថៅដងឈេីចំនួន១ប្រវែង៣២ស.ម។
-កាំបិតផ្គាក់ដងឫស្សីចំនួន១ប្រវែង៥៨ស.ម។
-កាំបិតប៉័ងតោចំនួន១ប្រវែង៣០ស.ម។
-កាំបិតចុងស្រួចចំនួន២។
-កន្ត្រៃកាត់ខ្សែភ្លេីងចំនួន១ពណ៌ក្រហម។
-សោសំរាប់មួលប៊ូឡុងចំនួន៤។
-ទួណឺវីសចំនួន២។
-ដែកឆាមចំនួន១។
-កាបូបដៃពណ៌ខ្មៅចំនួន១។

នៅវេលាកេីតហេតុខាងលេី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលពត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលេីដែលស្នាក់នៅលេីក្បូនបណ្តែតទឹកគឺជាមុខសញ្ញាដែលតែងតែធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ទេីបកំលាំងយេីងបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online