ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតថ្នាំញៀនចំនួន ១១ កញ្ចប់

ស្រុកទឹកឈូ៖ នៅថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២១:៣០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រេីប្រាស់គ្រឿងញៀន ស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតថ្នាំញៀនចំនួន ១១ កញ្ចប់ (ធំចំនួន ០៣ កញ្ចប់) រួមមាន ៖
១.ឈ្មោះ កែវ សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិប្រតោង ឃុំប្រតោង ស្រុកបារាយណ៍ ខេត្តកំពងធំ ។
២.ឈ្មោះ នន់ ណារ៉ូ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិបេីន ឃុំល្អាង ស្រុកដងទង់ ។
៣.ឈ្មោះ ញ៉ ទូច ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ។
៤.ឈ្មោះ ប៉ូ មុន្នីរិទ្ធា (ហៅ ញ៉េប) ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕