ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោស យកកាំបិតភ្ជង់យកទរស័ព្ទ
ក្រុងខេត្តសៀមរាប: ជនសង្ស័យម្នាក់បន្ថែមទៀត ឈ្មោះ ចេវ ពិដោ ហៅតោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង- ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដែលជាបក្សពួករបស់ឈ្មោះ ណិប វណ្ណា ហៅព្រំ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានហើយនាថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


