ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ ០១ គ្រឿង

រាជធានីភ្នំពេញ: កើតហេតុថ្ងៃ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២២ម៉០០នាទី នៅចំណុច មុខបន្ទប់ជួលគ្មានលេខ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ រ៉ាវី ហៅ ដា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥៥ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ជនរងគ្រោះឈ្មោះ នួន ពេជ្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ ់មានជ័យ រាជធានីភ្នំពេញមុខរបរលក់ដូរ។

បច្ចុប្បន្នជនសង្ស័យឈ្មោះចាន់ រ៉ាវី ហៅ ដា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។